ក្រុម Houthi បានអះអាង កាលពីថ្ងៃសុក្រម្សិលមិញថា អ្នកនេសាទយេម៉ែន៨នាក់ត្រូវបានសម្លាប់ ។
ដោយដោយកងកម្លាំងអន្តរជាតិ នៅក្នុងសមុទ្រក្រហម ខណៈដែលពួកគេកំពុងនេសាទនៅក្នុងដែនទឹក ។
ទីភ្នាក់ងារសារព័ត៌មាន Saba បានដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងជលផល Houthi ថា សាកសពអ្នកនេសាទទាំងប្រាំបីនាក់ត្រូវបានរកឃើញនៅលើកោះ Zol Hirab ភាគខាងលិច បន្ទាប់ពីពួកគេបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីមួយខែមុន។
សេចក្តីថ្លែងការណ៍ក៏បានបរិហារ និងថ្កោលទោសចំពោះអរិភាពដែលកំពុងបន្តដោយទាហានស៊ីឈ្នួល និងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល ។
ដើម្បីការពារនាវាដែលភ្ជាប់ជាមួយអ៊ីស្រាអែល និងការប្រើប្រាស់កម្លាំង រួមទាំងការគំរាមកំហែងប្រឆាំងនឹងអ្នកនេសាទ។
យ៉ាងណាក៏ដោយ ក្រុមហូ ទី មិនបានបញ្ជាក់ពីកាលបរិច្ឆេទដែលអ្នកនេសាទត្រូវបានគេសម្លាប់ ឬថាវាកើតឡើងក្នុងថ្ងៃតែមួយ ឬច្រើនថ្ងៃនោះទេ។
ទន្ទឹមនោះ ក៏មិនទាន់មានការអត្ថាធិប្បាយពីរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ឬក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកលើសេចក្តីថ្លែងការណ៍របស់ក្រុម ហូ ទី នៅឡើយទេ ។
ខណភាពតានតឹងបានកើនឡើងនៅសមុទ្រក្រហមចំពេលមានការវាយប្រហាររបស់ក្រុម ហូ ទី លើកប៉ាល់ដែលជាប់ព្រំដែនអ៊ីស្រាអែល។
ក្រុម ហូ ទី បាននិយាយថា ការវាយប្រហាររបស់ពួកគេមានគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល ។
ឱ្យបញ្ឈប់ការវាយលុកដ៏សាហាវរបស់ខ្លួននៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងអង់គ្លេសចាប់ផ្តើមការវាយប្រហារតាមអាកាសសងសឹកប្រឆាំងនឹងគោលដៅរបស់ក្រុម ហូ ទី នៅក្នុងប្រទេសយេម៉ែន។
សមុទ្រក្រហមគឺជាផ្លូវសមុទ្រដែលប្រើញឹកញាប់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈគ្រប់ប្រភេទ៕