(សៀមរាប)៖ អនុប្រតិបត្តិនៃ គណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំក្រុមកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។
ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងបំណងទាមទារឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ។
លុបសេចក្តីសម្រេចតែងតាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំងសួររកខុសត្រូវ នៃការលុបសមាជិកភាព ក្រុមប្រឹក្សាជាប់ឆ្នោតចំនួន៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើផងដែរ៕