(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៦.០១.២០២៤។
ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៥នាក់ជាសះស្បើយ០១នាក់ និងគ្មានអ្នកស្លាប់។
សូមជម្រាបថាៈ គិតត្រឹមព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,០៨០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០០៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕