ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្រ បានវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម រួមទាំងការប៉ះទង្គិច ។
ដែលបង្កឱ្យមានភ្លើងឆេះ លើនាវាដឹកប្រេងដែលប្រតិបត្តិការជំនួសក្រុមហ៊ុនពាណិជ្ជកម្ម Trafigura។
ក្រុមហ៊ុននាវា Trafigura បាននិយាយថា កាំជ្រួចមួយបានវាយប្រហារលើនាវាដឹកប្រេង Marlin Luanda នៅពេលដែលវាឆ្លងកាត់សមុទ្រក្រហម។
អ្នកនាំពាក្យ Trafigura បាននិយាយថា កប៉ាល់ដឹកប្រេងបានដឹក naphtha របស់រុស្ស៊ី ដែលទិញក្រោមតម្លៃកំណត់ ស្របតាមទណ្ឌកម្ម G7។
ក្រុមឧទ្ទាម Houthis របស់ប្រទេសយេម៉ែន អះអាង កាលពីថ្ងៃសុក្រពីការវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងអង់គ្លេស នៅឈូងសមុទ្រ Aden បណ្ដាលឲ្យឆេះ ខណដែលនេះជាការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមនេះ លើនាវាដឹកជញ្ជូនអន្តរជាតិ។
ក្នុងថ្ងៃជាមួយគ្នានោះ យោធាអាមេរិក ក៏បានបញ្ជាក់ពីការបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់ពួក Houthi ដោយប្រើនាវាចម្បាំង ផងដែរ។
កងកម្លាំងអាមេរិក និងអង់គ្លេស បានចាប់ផ្តើមការវាយប្រហាររួមគ្នាចំនួន ២ លើក ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ក្រុម Houthis ដើម្បីកំណត់គោលដៅនាវាដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់។
ទីក្រុងវ៉ាស៊ីនតោន ក៏បានធ្វើការវាយឆ្មក់តាមអាកាសជាឯកតោភាគីជាបន្តបន្ទាប់ ប៉ុន្តែក្រុម Houthis បានប្តេជ្ញាបន្តការវាយប្រហាររបស់ពួកគេ។
ទន្ទឹមនោះ អ្នកនាំពាក្យយោធារបស់ក្រុម លោក Yahya Saree បាននិយាយថា នាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ Marlin Luanda ត្រូវបានវាយប្រហារដោយមីស៊ីលដោយកងកម្លាំងជើងទឹកយេម៉ែន៕