(ភ្នំពេញ)៖ លោក រ៉ា គីមហ៊ាង ម្ចាស់គណនីហ្វេសប៊ុក Ra Kim Heang អះអាងថា បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News«បានសរសេរបង្ហោះលាបពណ៌ ទម្លាក់កំហុស នាំឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្តិស័ព្ទរបស់លោក។
ហើយថែមទាំងបានបំភ្លៃការពិត ដោយទាក់ទាញចំណាប់អារម្មណ៍ ពីមហាជន ដើម្បីបំផុសបំផុលបង្ករ ឱ្យមានការភ័ន្តច្រឡំរើសអើងលើរូបគាត់ទៀតផង»។
នេះបើយោងតាមលិខិត ជូនដំណឹងរបស់លោក រ៉ា គីមហ៊ាង នៅល្ងាចទី១៤.១១.២០២៣។
យ៉ាងណាក្ដី ក្រោយមានការជូនដំណឹងបែបនេះ គេសង្កេតឃើញថា បុគ្គល ផែង វណ្ណៈ បានលុបចោលនូវការបង្ហោះរបស់ខ្លួនវិញ!។
ក្នុងលិខិតនោះលោក រ៉ា គីមហ៊ាង បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បានបង្ហោះផ្ទុយពីការពិត ដោយយករូបលោក ទៅសរសេរបង្ហោះថាជាឈ្មោះ កង ឆាយ ដែលពាក់ព័ន្ធរឿងបាញ់បោះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យទៅវិញ.ធ្វើឱ្យមហាជនមានការភ័ន្តច្រឡំ និងរើសអើងមកលើរូបគាត់ ដែលមិនបានប្រព្រឹត្តខុស.!។
ទន្ទឹមនិងនោះនាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
ក៏បានចេញមុខប្រកាសទាត់ចោល! ចំពោះការផ្សព្វផ្សាយថា«កូនប្រុសរបស់លោក គឺឧត្ដមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ.!។
បានបាញ់បោះអនាធិបតេយ្យ នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣»។
ក្រៅពីបដិសេធចោលហើយ នាយឧត្ដមសេនីយ៍ គៀង សាវុធ ក៏បានព្រមានឱ្យរាល់ព័ត៌មានដែលបានផ្សព្វផ្សាយមិនពិត។
ត្រូវធ្វើការចុះផ្សាយកែតម្រូវឡើងវិញ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បើមិនដូច្នេះទេ រូបលោកនឹងប្ដឹងចាត់ការតាមនីតិវិធី មិនខានឡើយ.!។
ការបញ្ចេញប្រតិកម្ម ពីសំណាក់លោក រ៉ា គីមហ៊ាង ក៏ដូចនាយឧត្ដមសេនីយ៍ គៀង សាវុធ នៅពេលនេះ។
បន្ទាប់ពីនៅព្រឹកទី១៤.១១.២០២៣
បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះថា«លទ្ធផលស្រាវជ្រាវបឋម !
ករណីបាញ់បោះអនាធិបតេយ្យជាង ២០០គ្រាប់ នៅ រមនីយដ្ឋានទេសចរណ៍ គីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កេីតហេតុនៅផ្ទះលំហែរបស់លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ចំណែកម្ចាស់ខួបកំណើតឈ្មោះ កង ឆាយ ពាក់ស័ក្តិ២ មន្ត្រីនគរបាល ជាអ្នកបាញ់ច្រើនជាងគេ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់»។
ក្នុងនោះក៏មានសារព័ត៌មានមួយចំនួន បានដកស្រង់ សំណេររបស់បុគ្គល ផែង វណ្ណៈ មកចុះផ្សាយបន្តបន្ទាប់..!។
ធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់លោក រ៉ា គីមហ៊ាង ក៏ដូចជានាយឧត្ដមសេនីយ៍ គៀង សាវុធ រួមនិងលោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ ផងដែរ!។
គួរម្លឹកថាៈ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មពីធីខួបកំណើត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពោលគឺ ចាប់ពីម៉ោង១៦:០០នាទីរសៀល រហូតដល់យប់ជ្រៅ មានការបាញ់បោះសេរីជាបន្តបន្ទាប់ ដើម្បីអប់អរសាទរ ចំពោះកម្មវិធីខួបកំណើតមួយនេះ.!។
ក្រោយចប់កម្មវិធី អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះពិនិត្យដោយរកឃើញ សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់។
សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ ។
និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ សរុបចំនួន២០៣គ្រាប់..!។
ក្នុងនោះគណ:កម្មការបាន យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាខ្មាន់កាំភ្លើង..!។
ប្រភពមួយបង្ហើបថា ម្ចាស់ផ្ទះលំហែ នាកន្លែងកើតហេតុ និងជាខ្មាន់កាំភ្លើង ត្រូវគេសង្ស័យថាឈ្មោះ ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញឯណោះទេ..!។
គួរម្លឹកថាៈ ការផ្សព្វផ្សាយខុសពីការពិតពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១នោះឡើយ ពោលគឺ ច្រើនលើកច្រើនសារមកហើយ។
ប៉ុន្តែបុគ្គលរូបនេះ មិនរាងចាលទាល់តែសោះ.ដោយនៅតែបន្តប្រព្រឹត្តសកម្មភាពខុសឆ្គងប្រាសចាក ពីវិជ្ជាជីវៈ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ដដែលៗ..!។
ជាក់ស្ដែង កាលពីកន្លងទៅបុគ្គល ផែង វណ្ណៈ ធ្លាប់និយាយវាយប្រហារ ទៅលើសារព័ត៌មាន Fresh News.លោក ពេជ្រ ស្រស់ ជេរប្រមាថលោក ខាន់ សុវណ្ណ.ធ្លាប់និយាយប៉ះពាល់ដល់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត រួចក៏សូមទោស និយាយប្រមាថព្រះសង្ឃនៅខេត្តសៀមរាប រួចក៏សូមទោស.ហើយថ្មីៗនេះបុគ្គល ផែង វណ្ណៈ បានជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស រួចអាងសូមទោស..!។
លុះឥឡូវមកបង្ហោះលោក រ៉ា គីមហ៊ាង ខុសការពិតទៀត តើឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គួរមានវិធានការបែបណា លើបុគ្គល ផែង វណ្ណៈ៕