Update៖ រកឃើញជំងឺផ្តាសាយបក្សី ១ករណីទៀត លើបុរសអាយុ៦៩ឆ្នាំ នៅស្រុកពួក ខេត្តសៀមរាប!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨.០១.២០២៤ បានប្រកាសថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ។
ដែលមានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្ន អ្នកជំងឺទទួល បានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល ២សប្តាហ៍មកហើយ។

គួរម្លឹកថាៈ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦.០១.២០២៤ បានប្រកាសព័ត៌មាន ស្តីពីការរកឃើញ ជំងឺផ្តាសាយបក្សីលើកុមារាអាយុ០៣ឆ្នាំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *