យោធាអាមេរិក​៣នាក់បាន​ស្លាប់ ខណៈរងការ​វាយ​ប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅហ្ស៊កដានី!

អាមេរិក បាននិយាយថា សមាជិកយោធាខ្លួនចំនួនបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 25នាក់ផ្សេងទៀតបានរងរបួស។
នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគឦសាន ប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ខណៈពេលដែលយើងនៅតែប្រមូលការពិតនៃការវាយប្រហារនេះ ។
យើងដឹងថា វាត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រ ដោយអ៊ីរ៉ង់ ដែលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​ទុក​អ្នក ដែល​នៅពីក្រោយការវាយប្រហារនេះ ជាអ្នកទទួល​ខុស​ត្រូវ​ទាំង​អស់​។

ក្រុម Resistance អ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រនៃក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ។
បានអះអាងការវាយប្រហារសំដៅលើមូលដ្ឋានចំនួនបី រួមទាំងនៅព្រំដែនហ្សកដានី-ស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងស្តីពីការវាយប្រហារនេះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហ្ស៊កដានី បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

មុននេះ ទូរទស្សន៍រដ្ឋហ្ស៊កដានី ក៏បានដកស្រង់សម្តីលោក Muhannad Mubaidin អ្នកនាំពាក្យរដ្ឋាភិបាលហ្ស៊កដានី ដោយនិយាយថា ការវាយប្រហារបានកើតឡើងនៅខាងក្រៅព្រះរាជាណាចក្រឆ្លងកាត់ព្រំដែនក្នុងប្រទេសស៊ីរី។

គួរជម្រាបថា ការ​ស្លាប់​នេះ​ជា​ការ​ស្លាប់​ដំបូង​របស់​ទាហាន​អាមេរិក នៅ​មជ្ឈិមបូព៌ា​ចាប់​តាំង​ពី​សង្គ្រាម​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គាហ្សា បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៧ ខែ​តុលា។

ការវាយប្រហារនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំង ឡើងនៅក្នុងតំបន់ ដែលអ៊ីស្រាអែលបន្តសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមប៉ាឡេស្ទីន Hamas នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,139 នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *