(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនឹងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។
បានអញ្ជើញដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឯកឧត្តម ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ៕