ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សាស្ទ្រីប។ ដោយសារការ វាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ២៧,៦៨៥ នាក់និង ៦៦,៩៧៨ នាក់ផ្សេងទៀត បានរងរបួស។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧នាក់ និង ១៤៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ក្រសួងបានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ ។
ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះក្រុមការងារជួយសង្គ្រោះបន្ទាន់។
សាក្សីបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា កងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះអគារលំនៅដ្ឋានមួយ និងបានបំផ្លាញផ្ទះមួយខ្នងដែលនៅជិតមន្ទីរពេទ្យរដ្ឋ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ Gaza Strip។
ជុំវិញបញ្ហានេះដែរ បក្សពួកប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សមាជិករបស់ពួកគេបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅទីក្រុង Khan Younis៕