ចិនរំពឹងទុកថាកូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ ពាណិជ្ជកម្ម ជាមួយចិន!

ក្នុងជំនួបតាមទូរស័ព្ទ ជាមួយសមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ចិនសង្ឃឹមថាកូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ វិជ្ជមាន មិត្តភាព ចំពោះទីក្រុងប៉េកាំង។

ក្រសួងការបរទេសចិនបានដកស្រង់សម្តី លោក Wang ដែលលើកឡើងថា ចិន និងកូរ៉េខាងត្បូងមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ ហើយគួរតែធ្វើការរួមគ្នា។
ដើម្បីរក្សាស្ថិរភាព និងលំហូរនៃខ្សែច្រវាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ដែលមានលក្ខណៈរលូននេះ។
រីឯ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលជជែកគ្នា លោករដ្ឋមន្រ្តី Cho Tae-yul បានស្នើដល់ចិនដើរតួនាទីជាអ្នកស្ថាបនា ជុំវិញការកើនឡើងនូវការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង ហើយជួយមិនឱ្យមានការនាំជនភៀសខ្លួនកូរ៉េខាងជើង ត្រឡប់ទៅប្រទេសខ្លួនវិញដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេ។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនគ្នាជុំវិញស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងរវាងប្រទេសទាំងពីរ។
លោក Wang ក៏បានអញ្ជើញ លោក Cho ទៅកាន់ប្រទេសចិន ហើយថាប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នាបន្ថែម អំឡុងពេលនៃដំណើរទស្សនកិច្ចនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *