(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវឌ្ឍកម្មឌីជីថល។
សម្ដេច បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រ ជូនសិស្សនិស្សិតជាង០៥ពាន់នាក់.នៅព្រឹកទី១៥.០២.២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តថា គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាងធនធានមនុស្ស ដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងយុគសម័យថ្មីនេះផងដែរ៕