រថយន្តបុកជាមួយម៉ូតូ រួចកិនពីលើ បណ្ដាលឱ្យបុរសម្នាក់ បែកក្បាល ចេញខួរស្លាប់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរជាមួយម៉ូតូ រួចកិនពីលើបុរសម្នាក់បែកក្បាល ចេញខួរស្លាប់ភ្លាមៗ រីឯតៃកុងរថយន្ត បានរត់គេខ្លួនបាត់.!។
ហេតុការណ៍នេះ បានកើតឡើងនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ផល ស៊ីថេន អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីកំណើតស្រុកសង្កែខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CH-7653 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលំពីលិចទៅកើត។

មកដល់កន្លែងខាងលើបានបត់ស្រាប់តែ មានរថយន្តម៉ាកសាំយ៉ុងដឹកអ្នកដមណើរផ្លាកលេខ ភ្នំពេញ 2AE-3364 បើកពីជើងទៅត្បូងក្នុងល្បឿនលឿន។
រថយន្តបានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យដួលរួចរថយន្តកិនពីលើបន្ថែម បណ្តាលឱ្យអ្នកបើកម៉ូតូបែកក្បាលចេញខួរស្លាប់មួយរំពេច។
ចំណែកឯអ្នកបើករថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ ។
បានចុះមកពិនិត្យវាស់វែង ហើយយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅទុក រង់ចាំឱ្យតំណាងភាគីសងខាង ។
ចូលខ្លួនដោះស្រាយពេលក្រោយ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *