សម្ដេចតេជោ អញ្ជើញទៅសួរសុខទុក្ខលោក ថាក់សុីន សុីណាវ៉ាត្រា នៅប្រទេសថៃ!

(ភ្នំពេញ)៖ នៅថ្ងៃទី២១.០២.២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បាននិងកំពុងធ្វើដំណើរ ទៅកាន់ប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក ថាក់សុីន សុីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា«ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៍របស់
ខ្ញុំគឺឯកឧត្តមថាក់សុីន សុីណាវ៉ាត្រា
អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។

សូមជម្រាបថា លោក Thaksin Shinawatra ត្រូវបានដោះលែង ចេញពីពន្ធនាគារ មុនកាលកំណត់ នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន។
លោក Thaksin ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីរូបលោក ធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន នៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។

ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។
តែទោសនេះត្រូវ បានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។

លោក Thaksin ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារ មុនកាលកំណត់ កាលពីដើមសប្ដាហ៍នេះ តែត្រូវដោះលែងនៅថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ទោះជាទទួលបានការដោះលែងមុនកាលកំណត់ក៏ដោយ ក៏លោក Thaksin នៅតែអាចប្រឈមមុខ នឹងបណ្ដឹងផ្លូវច្បាប់ ។
ខណៈអាជ្ញាធរថៃ ត្រូវបានរាយការណ៍ថា កំពុងពិចារណាចោទប្រកាន់ រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០១៥ កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *