រថយន្តទំនើប បុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ ស្លាប់នៅផ្លូវសហព័ន្ធរុស្ស៊ី!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើប ម៉ាក Lamborghini​ជាមួយម៉ូតូឌ្រីមសង់​ បណ្ដាលឱ្យភាគីម៉ូតូស្លាប់នៅកន្លែង! ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០១យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ជិតផ្សារ​ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។
-ភាគីរថយន្តម៉ាក Lamborghini​ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ (កម្ពុជា F.R.999) ដែលគេស្គាល់ថា ជាកម្មសិទ្ធិបុគ្គលល្បីឈ្មោះក្នុង Tiktiok ម្នាក់។
បេីកលឿនបុកម៉ូតូឌ្រីមសង់​ ស្លាកលេខសៀមរាប 1V-9427 បណ្ដាលឲ្យ​បុរសម្ចាស់ម៉ូតូស្លា.ប់ ភ្លាមៗនៅកន្លែង។
ខណៈរថយន្តបង្ក មិនព្រមឈប់ទេ ដោយបេីករត់គេច ប៉ុន្តែប្រជាពលរដ្ឋជាអ្នកឃេីញហេតុការណ៍ នាំគ្នាដេញតាមពីក្រោយ ។
រហូតដល់ម្ដុំប្រឡាយលូ ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ ទេីបឃាត់បាន រួចប្រគល់ឲ្យសមត្ថកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *