(ព្រៃវែង)៖ កាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង ។
បានចាប់រថយន្ត១គ្រឿង ម៉ាក Ssang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរ ចំណុះ១៥កៅអី ស្លាកលេខភ្នំពេញ 2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន ២៤,០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
រថយន្តខាងលើនេះ បានដឹកស៊ុតមាន់និងស៊ុតទា មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឆ្ពោះទៅលក់ចែកចាយនៅក្នុងខេត្តព្រៃវែង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុត) ដោយគ្មានលិខិតអនុញ្ញាត អ្វីទាំងអស់ ។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕