ករណីមនុស្សធ្លាក់ពីលើអគារស្លាប់ នៅខណ្ឌបឹងកេងកង សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់!

(ភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកទៅសាកសួរ ក្រោយជនរងគ្រោះម្នាក់ ធ្លាក់ពីលើអគារ “MRESIDENCE” បណ្តាលឱ្យស្លាប់ទាំងកណ្តាលយប់។
ហេតុការណ៍នេះ បានកើតឡើង នៅផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែកុម្ភៈ។

អ្នកនៅជិតខាងបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឡុងខឿន អាយុជាង៣០ឆ្នាំ។
មុនកើតហេតុពួកគាត់ បានឮស្នូរសំឡេងបុរសរងគ្រោះ ធ្លាក់ពីលើអគារជាន់ខាងលើមកក្រោមផ្កាប់មុខស្លាប់ភ្លាម។
ពេលនោះ ពួកគាត់នាំគ្នាទៅមើល គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។

ប្រភពពីបុរសត្រូវជាសាច់ញាតិ ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុខាងលើ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានទូរស័ព្ទណាត់ជួបគ្នា នៅក្នុងអគារនោះ។
បុរសជាសាច់ញាតិ បានអះអាងថាដោយពួកគាត់បានចាញ់ បោកអ្នកដែលនៅក្នុងអគារខាងលើនោះ ដោយបានដោះយកខ្សែដៃ និងគ្រឿងអលង្ការ ទើបជនរងគ្រោះតូចចិត្តក៏លោត ពីលើអគារសម្លាប់ខ្លួនតែម្ដង។

ប៉ុន្តែករណីដែលបុរសម្នាក់ធ្លាក់ពីលើអគារនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
ក្រោយមកសមត្ថកិច្ចបានឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសាកសួរនិងបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *