ដាក់ជណ្ដើរដែកចំខ្សែភ្លើង ជាន់ឡើងរុះរើរោងមាន់ បណ្ដាលឱ្យឆក់ស្លាប់!

(បន្ទាយមានជ័យ)៖ បុរសម្នាក់យកជណ្ដើរដែកដាក់ចំ ខ្សែភ្លើងរហែកសំបក ជាន់ឡើងរុះរើរោងមាន់ ឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់.!។
ហេតុការណ៍នវបានកើតឡើង នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ អ៊ឹម វុទ្ធី អាយុ៤០ឆ្នាំ នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅមុនកើតហេតុជនរងគ្រោះ បាន រុះរើរោងចិញ្ចឹមមាន់ ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែក ទៅផ្សារកាត់រោងនោះ។
ដោយយកជណ្តើរដែកដាក់ ចំលើខ្សែភ្លើងរហែកសំបក រួចឡើងជាន់បណ្តាលឱ្យឆ្លងចរន្តភ្លើង ឆក់ស្លាប់តែម្តង ។

ក្រោយកើតហេតុក្រុមគ្រួសារបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
តែជាអកុសលជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ ។
សពត្រូវបានរៀបចំធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *