(ត្បូងឃ្មុំ)៖ មជ្ឈដ្ឋានអ្នកច្បាប់ប្រាកដជាបានដឹងហើយថាៈ ជាគោលការណ៍ កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ។
ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..!។
ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។
ប៉ុន្តែផ្ទុយទៅវិញ កាស៊ីណូ”ចក្រវាលជាយដែន”ត្រង់ចំណុចចម្ការកៅស៊ូ ក្បែរច្រកទ្វារតំបន់ ព្រំដែនត្នោត ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់..!។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាកាស៊ីណូ”ចក្រវាលជាយដែន”ត្រង់ចំណុចខាងលើ បើកលេងជាប្រចាំតែម្ដង ដោយក្នុង១សប្ដាហ៍ លេង៦ថ្ងៃ អត់លេងតែថ្ងៃព្រហស្បតិ៍ ប៉ុណ្ណោះ..!។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូ”ចក្រវាលជាយដែន”ជាប្រចាំ.!។
ភាគច្រើន ជាពលរដ្ឋកម្ពុជាយើង ដែលនៅភ្នំពេញ.វិហារសួគ៌ ខេត្តកណ្ដាល អ្នកស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងអ្នកខេត្តត្បូងឃ្មុំ.!។
ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់.!។
ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូ”ចក្រវាលជាយដែន”ជាពិសេសរៀងរាល់ ថ្ងៃអាទិត្យ!។
មិនទាំងអស់ទេ ក្នុងនោះក៏មានជនជាតិវៀតណាម មួយចំនួន បានសម្រុកឆ្លងដែន ចូលមកលេងល្បែង ក្នុងកាស៊ីណូ”ចក្រវាលជាយដែន”តាមច្រកទ្វារតំបន់ព្រំដែនត្នោត ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម”ប៉ាស្ព័រ”ទៀតផង..!។
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចនគរបាលការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារតំបន់ ព្រំដែនត្នោត បានរក្សាភាពស្ងៀមស្ងាត់”ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺ”រាល់សកម្មភាពខាងលើ។
បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ”ចក្រវាលជាយដែន”ក៏ដូចជាជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែងនៅទីនោះ។
យ៉ាងណាក៏ដោយ.ពលរដ្ឋដែលមានប្ដីជាអ្នកញៀនល្បែង ដែលតែងតែទៅលេងល្បែងក្នុងកាស៊ីណូ”ចក្រវាលជាយដែន”ជាប្រចាំ សូមស្នើយ៉ាងទទូចដល់លោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែករួមនិងលោក ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ.សូមមានវិធានការទប់ស្កាត់ ចំពោះករណីខាងលើផងទាន!។សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើកអាជីវកម្ម”កាស៊ីណូ”និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ ។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវ”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.!។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ”ចក្រវាលជាយដែន”បែរជាបើកដំណើរការអាជីវកម្ម ដោយកៀងគរឱ្យខ្មែរ ចូលលេងល្បែង ហើយក៏មានជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងថែមទៀត!។
មិនសមណា អាជ្ញាធរ.និងសមត្ថកិច្ច អត់បង្ក្រាបឬទប់ស្កាត់បែបនេះសោះ? ដោយរក្សាភាពស្ងៀមស្ងាត់.ធ្វើមិនដឹងមិនលឺ។
បណ្ដាលឱ្យសកម្មភាពទាំងនេះ ប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាខុសច្បាប់ក៍ដោយ៕