(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ។
ដោយប្រកាស ទទួលយកលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។
ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ហើយគ្រប់គ្រងអាសនៈស្ទើរ តែទាំងស្រុងនៅក្នុងព្រឹទ្ធសភា។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម៕