យោងតាមក្រុម Houthi បានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី នៅក្នុងខេត្តឆ្នេរ Al Hudaydah របស់ប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ ។
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រក្រហម នេះបើយោងតាមក្រុមHouthi ។
ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយ Houthi បាននិយាយថា ការវាយប្រហារចំនួន 5 បានកំណត់គោលដៅ ទៅលើស្រុក Al-Jabanah និង Ras Issa ក្នុងខេត្ត។
យ៉ាងណាមិញ នៅមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ឬការខូចខាតនៅឡើយទេ។
ជាមួយគ្នានោះ ក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីសហរដ្ឋអាមេរិកលើរបាយការណ៍នេះផងដែរ។
គួរជម្រាបថា ក្រុម Houthi បាននិងកំពុងកំណត់គោលដៅលើកប៉ាល់ដឹកទំនិញនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។
ដែលជាកម្មសិទ្ធិ ឬដំណើរការដោយក្រុមហ៊ុនអ៊ីស្រាអែល ឬដឹកជញ្ជូនទំនិញទៅ និងមកពីអ៊ីស្រាអែល ។
ដោយសាមគ្គីភាពជាមួយ Gaza Strip ដែលស្ថិតនៅក្រោមការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី 7 ខែតុលា។
ជាមួយនឹងភាពតានតឹងកើនឡើងដោយសារតែការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រឆាំងនឹងគោលដៅ Houthi ក្នុងប្រទេសយេម៉ែន ក្រុមនេះបានប្រកាសថាខ្លួនបានចាត់ទុកនាវាអាមេរិក និងអង់គ្លេសទាំងអស់ជាគោលដៅយោធាស្របច្បាប់។
សមុទ្រក្រហម គឺជាផ្លូវសមុទ្រដែលប្រើញឹកញាប់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ៕