ដកស្មៀនឃុំ.នៅស្រុកបាធាយម្នាក់ ក្រោយទារលុយ ថ្លៃសុំច្បាប់រៀបការចំនួន២០០ដុល្លារ!

(កំពង់ចាម)៖ វះកាត់ហើយ! លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចដកបញ្ឈរជើង លោក ភាព តុលា ស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយបែកធ្លាយរឿង ទារលុយពីពលរដ្ឋ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ចំនួន២០០ដុល្លារ..។
នេះបើតាមដីកា ស្ដីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
ទន្ទឹមនិងនោះលោក អ៊ុន ចាន់ដា ក៏បានចេញដីកា សម្រេចតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅបម្រើការងារ ជាមន្ដ្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចពីក្រសួងមហាផ្ទៃ..!។

ទោះជាក្នុងដីកា សម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ពុំបានបញ្ជាក់ពីមូលហេតុក្ដី…!។
ប៉ុន្តែគេដឹងថា ការដកបញ្ឈរជើងស្មៀនឃុំច្បារអំពៅ គឺផ្ដើមចេញពីការរិៈគន់របស់ពលរដ្ឋនៅលើបណ្ដាញសង្គម ។
ដោយចោទប្រកាន់ថា លោក ភាព តុលា បានទាមទារលុយចន្លោះពី១០០ ទៅ២០០ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងថែមទាំងប្រើពាក្យសម្ដី កាយវិការមិនសមរម្យ ទៅលើពលរដ្ឋថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *