ជនជាតិស្រីលង្កា១គ្រួសារ ៦នាក់ ត្រូវជនដៃដល់ចាក់សម្លាប់អស់៥នាក់ នៅប្រទេសកាណាដា!

ប៉ូលិសបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រាំមួយនាក់មកពីប្រទេសស្រីលង្កា ។
ក្នុងនោះ ម្តាយម្នាក់ និងកូនតូចៗ ចំនួន០៤នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Ottawa ប្រទេសកាណាដា កាលពីល្ងាចថ្ងៃពុធ ខណៈឪពុករបួសធ្ងន់។

នាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលលោកហៅថា “សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច”។
ឪពុក​របស់​ក្រុម​គ្រួសារ ក៏​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ។

យុវជនជានិស្សិតអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ Febrio De-Zoysa មកពីស្រីលង្កា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត លើមនុស្សមួយគ្រួសារចំនួន៦នាក់ និងប៉ុនប៉ងមនុស្សឃាត មួយករណីទៀត។

ជនសង្ស័យជាមនុស្សស្គាល់គ្នានឹងជនរងគ្រោះ ហើយរស់នៅផ្ទះជាមួយគ្នា។
ជនសង្ស័យបានសម្លាប់ស្រី្តជាម្តាយអាយុ៣៥ឆ្នាំម្នាក់ និងកូនតូចៗរបស់នាង ឯបុរសជាប្តីអាយុ៤០ឆ្នាំរងរបួសធ្ងន់។

លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau និយាយថាលោកមានការតក់ស្លុតជាខ្លាំងចំពោះ «សោកនាដកម្មដ៏គួរឱ្យភ័យខ្លាចនេះ»។
មេប៉ូលិសក្រុងអូតាវ៉ា លោក Eric Stubbs បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា «នេះគឺជាអំពើហិង្សា ប្រព្រឹត្តលើមនុស្សស្លូតត្រង់សុទ្ធសាធ»។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីថ្ងៃពុធកន្លងទៅ ដោយសាកសពត្រូវបានគេរកឃើញក្នុងផ្ទះមួយ នៅឯសង្កាត់ភាគនិរតី ជាយក្រុងអូតាវ៉ា។
ករណីសម្លាប់រង្គាលនៅក្នុងប្រទេសកាណាដា គឺកម្រនឹងកើតមានណាស់។
កាលពីខែធ្នូ ឆ្នាំ២០២២ បុរសម្នាក់បានបាញ់សម្លាប់មនុស្ស ៥នាក់ ក្នុងទីក្រុងតូរ៉ុនតូ មុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់។

នៅក្នុងឆ្នាំដដែលនោះដែរ បុរសម្នាក់បានចាក់សម្លាប់មនុស្សចំនួន ១១នាក់នៅឯខេត្តភាគខាងលិច Saskatchewan ក្រោយមកក៏បានស្លាប់ដោយសារតែប្រើថ្នាំហួសកម្រិត មុនពេលត្រូវចាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *