ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានចាប់ផ្តើមនិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅប្រទេសឥណ្ឌា។
ក្រោយរបបយោធា មីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារ នៅឆ្នាំ 2021 ។
ជនស៉ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់ មកពីមីយ៉ាន់ម៉ា បានរត់ភៀសខ្លួនទៅកាន់បណ្តារដ្ឋរបស់ឥណ្ឌា បង្កឱ្យទីក្រុងញូវដែលី មានការព្រួយបារម្ភ។
អាជ្ញាធររដ្ឋ Manipur ភាគឦសានឥណ្ឌា ជាប់ព្រំប្រទល់មីយ៉ាន់ម៉ា បានប្រកាសថា «ក្រុមដំបូងនៃជនជាតិមីយ៉ាន់ម៉ា ។
ដែលបានចូលមកក្នុងប្រទេសឥណ្ឌាដោយខុសច្បាប់ ត្រូវបានបណ្តេញចេញទៅវិញ នាថ្ងៃនេះ»។
រដ្ឋ Manipur គ្រោងបញ្ជូនជនភៀសខ្លួនយ៉ាងហោច៧៧នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ដោយចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ។
គួរបញ្ជាក់ថា ឥណ្ឌាមិនបានចុះហត្ថលេខាលើ អនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិឡើយ ។
ដែលមានចែងអំពីសិទ្ធិរបស់ជនភៀសខ្លួន និងការទទួលខុសត្រូវរបស់ប្រទេសនីមួយៗ ។
ដើម្បីជួយការពារពួកគេ ហើយប្រទេសឥណ្ឌាផ្ទាល់ ក៏មិនមានច្បាប់ស្តីអំពីការការពារជនភៀសខ្លួនដែរ។
កាលពីខែកុម្ភៈ ឥណ្ឌាបានប្រកាសថា ខ្លួននឹងបញ្ចប់គោលការណ៍ធ្វើដំណើរដោយសេរីជាមួយមីយ៉ាន់ម៉ា សម្រាប់ប្រជាជនរស់នៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ។
ដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយ ក្រោមហេតុផលរួមមានទាំងបញ្ហាសន្តិសុខជាតិ ។
បន្ទាប់ពីប៉ុន្មានថ្ងៃមុនសេចក្តីប្រកាសនោះ រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា បានប្រកាសអំពីគម្រោងសាងសង់រនាំង នៅតាមបណ្តោយព្រំដែនប្រវែង១,៦៤៣គីឡូម៉ែត្រ ជាមួយមីយ៉ាន់ម៉ា៕