ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 85នាក់ត្រូវបានសម្លាប់ និង 130 នាក់ផ្សេងទៀត បានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ខណៈដែលអ៊ីស្រាអែល បន្តការវាយលុករបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍បាននិយាយថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
“ចំនួនអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹកបានកើនឡើងដល់ 25 នាក់” ដោយបន្ថែមថា “72% នៃជនរងគ្រោះនៃការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគឺជាកុមារ និងស្ត្រី” ។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ដោយមិនគោរពសាលក្រមបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ Gaza Strip ដែលប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣១.០៤៥ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង ៧២.៦៥៤ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី ៧ តុលា។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត1,200 នាក់។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រានប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការ ICJ។
សេចក្តីសម្រេចបណ្តោះអាសន្នក្នុងខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ អរិភាពបានបន្តមិនឈប់ឈរ ហើយការផ្តល់ជំនួយនៅតែមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយមហន្តរាយមនុស្សធម៌៕