ប្រទេសស្រីលង្កា រឹបអូសទូកនេសាទឥណ្ឌា៣គ្រឿង និងចាប់អ្នកនេសាទ២២នាក់ នៅក្នុងដែនទឹករបស់ខ្លួន!

កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានរឹបអូសទូកនេសាទឥណ្ឌាចំនួនបី និងចាប់អ្នកនេសាទឥណ្ឌាចំនួន 22នាក់។
ដែលកំពុងនេសាទនៅក្នុងដែនទឹកស្រីលង្កា ពីតំបន់ Kareinagar ភាគខាងជើងស្រីលង្កា។

កងទ័ពជើងទឹកស្រីលង្កាបាននិយាយថា កប៉ាល់ត្រូវបានរឹបអូស ហើយអ្នកនេសាទត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការដែលបានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ។

ប្រភពដដែលបានឱ្យដឹងទៀតថា កប៉ាល់នេសាទឥណ្ឌា និងអ្នកនេសាទដែលត្រូវបានឃាត់ខ្លួន ត្រូវបានផ្ទេរទៅកាន់កំពង់ផែ Kankesanthurai ហើយត្រូវបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់។

កងទ័ពជើងទឹកបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះក្នុងឆ្នាំ ២០២៤ ខ្លួនបានរឹបអូសកប៉ាល់នេសាទឥណ្ឌាចំនួន១៥ គ្រឿង និងបានចាប់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន ១១០ នាក់នៅក្នុងដែនទឹកស្រីលង្កា។

គួរជម្រាថា អាជ្ញាធរស្រីលង្កា តែងតែធ្វើការល្បាតជាប្រចាំនៅក្នុងដែនទឹករបស់ខ្លួន។
ក្នុងឆ្នាំ ២០២៣ កងទ័ពជើងទឹកស្រីលង្កាបានចាប់ខ្លួនមនុស្សចំនួន ៣៤៣ នាក់ដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ និងរឹបអូសបានទំនិញខុសច្បាប់រាប់ពាន់គីឡូក្រាមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *