មន្ត្រីជំនាញអះអាងថា រណ្តៅរ៉ែមាស នៅស្រុករវៀង ដែលបានផ្សព្វផ្សាយជារូបភាពចាស់!

(ព្រះវិហារ)៖ ថ្មីៗនេះសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយដោយចោទប្រកាន់ថា រណ្តៅរ៉ែមាស ត្រង់ចំណុចភូមិរំដឹង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងធ្វើអាជីវកម្ម ដោយខុសច្បាប់និងអនាធិបតេយ្យ..!។
-បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីរ៉ែនិងថាមពល ខេត្តព្រះវិហារ បានដឹកនាំកម្លាំង ចុះពិនិត្យនឹងឃើញថា ទីតាំងដែលសារព័ត៌មានផ្សព្វផ្សាយនោះ!។
ជារូបចាស់ រណ្ដៅចាស់ ដែលមន្ត្រីជំនាញធ្លាប់ចុះបង្ក្រាប និងលុបរណ្ដៅចោល តាំងពីចុងឆ្នាំ២០២៣ មកម្ល៉េះ..!។
-នេះបើយោងតាមការបញ្ជាក់ពីលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤។
-បើតាមលោក ស៊ុន ច័ន្ទរក្សា ទីតាំងភូមិសាស្ត្រ ដែលសារព័ត៌មានផ្សព្វផ្សាយខាងលើ មានរណ្ដៅចំនួន៣ទីតាំង ដែលត្រូវបានបង្ក្រាបនិងលុបចោល កាលពីអំឡុងចុងឆ្នាំ២០២៣។
ខណៈបច្ចុប្បន្ន ពុំមានសកម្មភាព រុករករ៉ែមាស ដោយខុសច្បាប់ នៅតំបន់ខាងលើ នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *