ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន។
ដែលបើកការវាយប្រហារ ឆ្លងព្រំដែនមកលើតំបន់ Belgorod របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែន បានប្រើប្រាស់ឧទ្ធម្ភាគចក្រ។
ដើម្បីចុះចតទាហាន រហូតដល់៣០ នាក់នៅជិតភូមិព្រំដែន Kozinka ។ របាយការណ៍បានបន្ថែមថា ទាហានរុស្ស៊ី និងឆ្មាំព្រំដែន បានវាយបកទៅលើទាហានទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីចុះចតទាហានរហូតដល់ 30 នាក់នៅជិតភូមិព្រំដែន Kozinka ។ ខណៈដែលពួកគេត្រូវបានទាហានរុស្ស៊ី និងឆ្មាំព្រំដែនដេញតាម។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធី ផ្ញើសារ Telegram ថា មនុស្សពីរនាក់បានស្លាប់ ហើយភូមិ Kozinka រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបថា ការបោះឆ្នោតប្រធានាធិបតីរយៈពេលបីថ្ងៃរបស់រុស្ស៉ី បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះ។
ដែលជាការបោះឆ្នោតមួយត្រូវបានគេរំពឹងថាផ្ដល់ឱកាសឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាច ៦ឆ្នាំបន្ថែមទៀត ខណៈអ៊ុយក្រែន ចាត់ទុកថាជាការបោះឆ្នោតគ្មានន័យ និងបានបង្កើនការវាយប្រហារលើតំបន់ព្រំដែន រុស្ស៉ី។
តំបន់ Belgorod គឺជាខេត្តជាប់ព្រំដែនដែលរងការវាយប្រហារជាប្រចាំ ពីអ៊ុយក្រែនតាំងពីឆ្នាំ ២០២២។
នៅក្នុងខែឧសភា ឆ្នាំ ២០២៣ កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងរយៈពេលខ្លី លើតំបន់នៅជិតព្រំដែន រួមទាំងភូមិ Kozinka ផងដែរ៕