(មណ្ឌលគិរី)៖ នៅព្រឹកទី១៦.០៣.២០២៤ សមត្ថកិច្ចនគរបាល ខេត្តមណ្ឌលគិរី បានបញ្ជូនខ្លួនអ្នកកាសែតចំនួន៨នាក់ ក្នុងនោះ(ស្រី២នាក់)។
ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរពីបទ(កំហែងយកប្រាក់ជាង៤០ម៉ឺនរៀល)តាមបណ្ដឹងរបស់អ្នកដឹកឈើ…!។
-នេះបើយោងតាមសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី..។
-អ្នកសារព័ត៌មានទាំង៨នាក់ ដែលត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ៖
ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល ( មានបណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។
២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង ( មានបណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤) ។
៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួន ផុត សុពលភាព)។
៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួន ផុត សុពលភាព)។
៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។
៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com។
៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព)។
៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (បណ្ណសំគាល់ខ្លួនផុត សុពលភាព)។
អ្នកទាំង៨នាក់ខាងលើ ត្រូវនគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់អ្នកដឹកជញ្ជូនឈើ..!។
ការឃាត់ខ្លួន អ្នកកាសែតជិត១០នាក់នៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស..!។
ស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ.បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ….?! ។
ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើឈានដល់សម្របសម្រួលគ្នា ។
ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើ។
ដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ..!។
បើតាមក្រុមអ្នកកាសែត ប្រាក់ជាង៤០ម៉ឺនរៀល ដែលអ្នកដឹកឈើប្រគល់ឱ្យនោះ គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះ ខណៈពួកគេពុំបានទាមទារ ឬក៏ កំណត់យកឯណា..?!។
-ករណីខាងលើក្រុមអ្នកកាសែត បានចាត់ទុកថា ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ។
ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ទាំងដែល”មិនមានសំឡេងទារប្រាក់”។
លោក វ៉ាន ដានីន ស្នងការរងខេត្តមណ្ឌលគិរី ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានថ្លែងប្រាប់«ដើមរាំង»កាលពីថ្ងៃទី១៥.០៤.២០២៤ថា ពិតជាមានការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន៨នាក់ប្រាកដមែន ក្នុងនោះស្រី២នាក់។
-ចំណែកលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ក៏បានថ្លែងថា ការឃាត់ខ្លួនអ្នកកាសែតខាងលើពាក់ព័ន្ធបទ«កំហែងយក»។
មជ្ឈដ្ឋានអ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស!
សូមស្នើយ៉ាងទទូច ដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមនិងក្រសួងពាក់ព័ន្ធ….!។
សូមមានការយោគយល់ អធ្យាស្រ័យ អនុវត្តត្រឹមធ្វើកិច្ចសន្យា អប់រំ រួចដោះលែងពួកគាត់វិញ..!។
ដើម្បីបានជួបជុំប្រពន្ធកូន ខណៈដែលដើមបណ្ដឹង ជាអ្នកដឹកជញ្ជូនឈើពេលយប់!!៕