រដ្ឋមន្ត្រីការបរទេសកាណាដា កាលពីថ្ងៃសុក្រ បានអបអរសាទរទៅកាន់លោក Mohammed Mustafa បន្ទាប់ពីរូបលោក ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃអាជ្ញាធរប៉ាឡេស្ទីន។
លោកស្រី Melanie Joly បានសរសេរនៅលើ X ថា “កាណាដាអបអរសាទរ Muhammed Mustafa ចំពោះការតែងតាំងរបស់គាត់ជានាយករដ្ឋមន្ត្រី នៃអាជ្ញាធរប៉ាឡេស្ទីន ។
ហើយទន្ទឹងរង់ចាំធ្វើការជាមួយគាត់នៅពេលគាត់បង្កើត រដ្ឋាភិបាលថ្មីរបស់គាត់” ។
ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានតែងតាំងលោក Mustafa កាលពីថ្ងៃព្រហស្បតិ៍ ហើយបានស្នើឱ្យគាត់បង្កើតរដ្ឋាភិបាលថ្មី។
លោក Mustafa នឹងជំនួសតំណែងលោក Mohammad Shtayyeh ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ។
ដោយសារការវិវត្តន៍ទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ទោះបីជា Mustafa មិនមែនជាសមាជិកនៃចលនា Fatah របស់ Abbas ក៏ដោយ ក៏គាត់ជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់អង្គការរំដោះប៉ាឡេស្ទីន៕