ខ្មាន់កាំភ្លើង បាញ់ប្រហារស្លាប់២នាក់និងរបួស៥នាក់ នៅទីក្រុងវ៉ាស៊ីនតោន!

មនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក។

លោក Jeffrey Carroll ជំនួយការនាយកប៉ូលីស នៅនាយកដ្ឋានប៉ូលីស Metropolitan ។
បាននិយាយនៅក្នុងវីដេអូមួយនៅលើ X ថាការបាញ់ប្រហារបានកើតឡើងនៅភាគពាយព្យនៃទីក្រុង Washington ។

លោក Carroll បាននិយាយថា បុគ្គលពីរនាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករបួស៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក​បន្ថែម​ថា ជន​សង្ស័យ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

គួរជម្រាបថា កាលពីខែមករា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តច្បាប់សុវត្ថិភាពសាធារណៈដែលមានគោលបំណងកាត់បន្ថយអត្រាឧក្រិដ្ឋកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *