យោធាប៉ាគីស្ថាន វាយ​ប្រហារ​តាម​អាកាសភ្លាត់ស្នៀត ចូលប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យស្លាប់ច្រើននាក់!

មន្ត្រីតាលីបង់ បាននិយាយថា ជនស៊ីវិល៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមអាកាស។
ដោយ “មិនប្រុងប្រយ័ត្ន” ពីសំណាក់យោធាប៉ាគីស្ថាន មកលើតំបន់ព្រំដែន នៃប្រទេសអាហ្វហ្គានីស្ថាន ដែលជំរុញឱ្យកងកម្លាំងអាហ្វហ្គានីស្ថានសងសឹក ប្រឆាំងនឹងទីតាំងយោធាប៉ាគីស្ថាន។

ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងព្រំដែនរបស់ខ្លួន។
បានសងសឹក ទៅនឹងការវាយប្រហារតាមអាកាស ដោយបានកំណត់គោលដៅយោធារបស់ប៉ាគីស្ថាន នៅតាមព្រំដែនដែលមានជម្លោះជាមួយនឹង “អាវុធធុនធ្ងន់” ។

អ្នកនាំពាក្យ Enayatullah Khwarizmi បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងកម្លាំងការពារជាតិ និងសន្តិសុខរបស់ប្រទេសបានត្រៀមខ្លួនជាស្រេច។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានណាមួយ ហើយនឹងការពារបូរណភាពទឹកដីរបស់ពួកគេដោយអស់តម្លៃ។

គួរជម្រាបថា ការប៉ះទង្គិចគ្នាឆ្លងព្រំដែនក្នុងតំបន់ត្រូវបានរាយការណ៍ដោយភាគីទាំងពីរ រហូតដល់រសៀលថ្ងៃចន្ទ ។
ដែលជាឧប្បត្តិហេតុចុងក្រោយបង្អស់នៃឧប្បត្តិហេតុបែបនេះនៅតាមព្រំដែនដែលមានជម្លោះ។

លោក Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា រដ្ឋាភិបាលតាលីបង់ “ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនេះ ហើយបានហៅសកម្មភាពដែលមិនប្រុងប្រយ័ត្ននេះថាជាការរំលោភ លើអធិបតេយ្យភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន”។

“ឧប្បត្តិហេតុបែបនេះ អាចមានផលវិបាកអាក្រក់ខ្លាំង ដែលនឹងចេញពី ការគ្រប់គ្រងរបស់ប៉ាគីស្ថាន” ។

សូមបញ្ជាក់ថា ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីរដ្ឋាភិបាលតាលីបង់បានដណ្តើមអំណាចក្នុងឆ្នាំ 2021 ដោយទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងថា ក្រុមសកម្មប្រយុទ្ធកំពុងធ្វើការវាយប្រហារ ជាប្រចាំពីប្រទេសអាហ្វហ្គានីស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *