ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើសេចក្តីថ្លែងការណ៍មួយថា រដ្ឋអាជ្ញាអាល្លឺម៉ង់ សម្រេចចោទប្រកាន់ មន្ត្រី១រូប ដែលបម្រើការក្នុងទីភ្នាក់ងារលទ្ធកម្មយោធា ។
ពីបទប៉ុនប៉ងបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យទីភ្នាក់ងារស៉ើបការណ៍ សម្ងាត់របស់រុស្ស៊ី។
ជនជាតិអាល្លឺម៉ង់ ដែលការិយាល័យរដ្ឋអាជ្ញាបញ្ចេញថាឈ្មោះ Thomas H ត្រូវបានឃុំខ្លួនតាំងពីខែសីហាមកម្ល៉េះ ។
បន្ទាប់ពីត្រូវចាប់ខ្លួនក្នុងទីក្រុង Koblenz ជាទីធ្វើការរបស់លោកឱ្យទីភ្នាក់ងារលទ្ធកម្ម នៅឯភាគខាងលិចអាល្លឺម៉ង់ ហើយផ្ទះ និងកន្លែងធ្វើការរបស់លោកក៏ត្រូវបានឆែកឆេរផងដែរ។
លោកត្រូវបានចោទប្រកាន់ ពីការព្យាយាមចូលស្ថានកុងស៊ុលរុស្ស៊ីក្នុងទីក្រុង Bonn និងស្ថានទូតរុស្ស៉ីក្នុងទីក្រុងបែរឡាំង ។
ម្តងហើយម្តងទៀត តាំងពីខែឧសភាឆ្នាំមុន ដោយគំនិតខ្លួនឯងផ្ទាល់។ មានពេលមួយនោះ លោក Thomas H បានយកព័ត៌មានដែលខ្លួនរកបាន បំណងបញ្ជូនទៅឱ្យទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៊ី។
យ៉ាងនេះក្តី មិនមានការបញ្ជាក់ទេ ថាតើព័ត៌មានសម្ងាត់នោះត្រូវបានបញ្ជូនទៅដល់ដៃរុស្ស៊ីឬនៅ។
គួរបញ្ជាក់ថា អាល្លឺម៉ង់ ដែលជាអ្នកគាំទ្រដ៏ធំផ្នែកសម្ភារយោធាសម្រាប់អ៊ុយក្រែន ។
បានក្លាយគោលដៅសំខាន់នៃប្រតិបត្តិការចារកម្មរបស់រុស្ស៊ី ហើយកាន់តែសកម្មឡើង ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២៕