ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមនាវាមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិក របស់យោធារុស្ស៊ី ។
បានធ្វើសមយុទ្ធជើងទឹកដ៏ធំ១ ដែលរួមមានទាំងការបាញ់គ្រាប់ពិត នៅឯតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ក្រុមនាវា ដែលរួមមាននាវា the Hero of the Russian Federation Aldar Tsydenzhapov, Gromky និង Sovershenny បានហាត់សមទប់ទល់នឹងការវាយលុកពីដ្រូនរត់លើផ្ទៃទឹក និងយន្តហោះដ្រូន។ សេចក្តីថ្លែងការណ៍របស់កងនាវារុស្ស៊ី បានឱ្យដឹងថា តាមផែនការនៃការធ្វើសមយុទ្ធ ក្រុមនាវិកនៃនាវាចម្បាំងទាំងនោះ បានហាត់សមអនុវត្តបច្ចេកទេសយុទ្ធសាស្រ្ត សម្រាប់ការប្រយុទ្ធតាមផ្លូវទឹក ជាមួយនាវាចម្បាំងដទៃទៀត ដែលដើរតួជាសត្រូវ។
គួរបញ្ជាក់ថា The Peter the Great Gulf គឺជាឈូងសមុទ្រធំជាងគេនៅសមុទ្រជប៉ុន ។
ដែលស្ថិតនៅចន្លោះប្រទេសរុស្ស៊ី និងជប៉ុន។
គ្មានការបញ្ជាក់ទេថាតើសមយុទ្ធនេះចាប់ផ្តើម ហើយនឹងបញ្ចប់នៅពេលណានោះ៕