Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា សង្គ្រាមនឹងនៅតែបន្តក្នុងតំបន់ហ្គាហ្សា!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ ទី២០ ខែមីនា ថាអ៊ីស្រាអែល នឹងបន្តធ្វើសង្រ្គាមរបស់ខ្លួន។
ដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Risch បានបញ្ជាក់ថា លោក Netanyahu នឹងបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា រហូតដល់សម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។ (Netanyahu) នឹងធ្វើអ្វី ដែលគាត់បាននិយាយថាគាត់នឹងធ្វើវា ហើយគាត់នឹងបញ្ចប់វា។

លោក Netanyahu បានថ្លែងសារទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ។
តាមរយៈប្រព័ន្ធវីដេអូ ជិតមួយសប្ដាហ៍បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានរិះគន់ដោយចាត់ទុកលោក Netanyahu ថា ជាឧបសគ្គមួយរារាំងដល់ កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព និងជំរុញឱ្យអ៊ីស្រាអែលរៀបចំការបោះឆ្នោតថ្មីមួយ។

គួរបញ្ជាក់ថា លោក Netanyahu មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ។
ដែលចោទប្រកាន់លោក Schumer ប៉ុនប៉ងផ្ដួលរំលំមេដឹកនាំអ៊ីស្រាអែលរូបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *