(ក្រចេះ)៖ អាណិតណាស់! ស្រ្តីម្នាក់ជិៈទូកទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យផង ស្រាប់តែសម្រាលកូន នៅលេីទន្លេ។
សំណាងល្អ គាត់ទទួលបានសុខភាពល្អ សុវត្ថិភាព ទាំងកូន ទាំងម្ដាយ ដោយសារតែគ្រូពេទ្យបានព្យាយាមជួយសម្រាល។
សូមបញ្ជាក់ថា៖ ស្រ្ដីដែលសម្រាលកូនលើទូក នោះឈ្មោះ សូត្រ បូផា អាយុ២០ឆ្នាំ រស់នៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំបូរ ជួយសម្រាលដោយជោគជ័យ នៅលេីទូក ក្នុងអំឡុងពេលឆ្លងមកសម្រាលកូន នៅទីរួមស្រុក។
ពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងពាក្យ ជូនពរឱ្យស្ត្រីរូបនេះ ទទួលបានសុខភាពល្អ។
ទោះជាមិនទាន់មានរបាយការណ៍លម្អិត ពីសមត្ថកិច្ច និងអាជ្ញាធរយ៉ាងណាក៏ដោយ ។
ប៉ុន្តែនៅក្នុងសកម្មភាពដែលបង្ហាញនូវរូបថត ពេលដែលស្ត្រីរូបនោះកំពុងឈឺពោះឆ្លងទន្លេ ហើយឆ្លងទន្លេកណ្ដាលទន្លេ តាមរយៈគ្រូពេទ្យជួយ ។
គឺបង្ហាញអំពីការយកចិត្តទុកដាក់របស់គ្រូពេទ្យមកលើប្រជាពលរដ្ឋ ក៏ដូចបញ្ជាក់ថា សង្គមបច្ចុប្បន្ន ខ្មែរស្រឡាញ់ខ្មែរ គ្មានការរើសអើង ដែលជាចំណុចចាប់ផ្ដើម ឱ្យឃើញពីសង្គម សន្តិភាព៕