Update៖ ចំនួនអ្នកស្លាប់ដោយសារ ការបាញ់ប្រហារ កន្លែងប្រគុំ​តន្ត្រី​នៅរុស្ស៊ី បានកើនដល់១៤០នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារ លើសាលប្រគុំតន្ត្រី កាលពីសប្តាហ៍មុននៅក្នុងតំបន់មូស្គូ របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់ 140និង360 នាក់ទៀតរបួស។

រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងមូស្គូថា “ជាអកុសល ជនរងគ្រោះម្នាក់ ដែលពីមុនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត បានបាត់បង់ជីវិត។
កន្លង​មក ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​សាល​ប្រគុំ​តន្ត្រី​មាន​ចំនួន ១៣៩​នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ មជ្ឈមណ្ឌលសុខាភិបាល មួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ចំនួនអ្នករងរបួសបានកើនឡើងដល់ 360 នាក់។

អ្នកតំណាងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រគ្រោះមហន្តរាយរុស្ស៊ីបានប្រាប់ TASS ថា “គិតត្រឹមព្រឹកថ្ងៃពុធ មនុស្ស 360 នាក់បានរងរបួសជាលទ្ធផលនៃការវាយប្រហារភេរវកម្ម រួមទាំងកុមារ 11នាក់” ។

អ្នកតំណាងរូបនេះបានបន្ថែមទៀតថា ជនរងគ្រោះចំនួន ៩២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមនុស្ស ៦៣នាក់ ត្រូវបានរំសាយចេញហើយ ។
ខណៈការថែទាំអ្នកជំងឺក្រៅត្រូវបានផ្តល់ជូនអ្នករងរបួសចំនួន ២០៥ នាក់។

កាលពីថ្ងៃសុក្រ ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅសាលាក្រុង Crocus ក្នុងទីក្រុង Krasnogorsk ក្នុងតំបន់មូស្គូ។

គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ខ្លួនបានឃាត់ខ្លួនមនុស្ស 11 នាក់ រួមទាំងជនដៃដល់ 4 នាក់ នៅក្នុងតំបន់ព្រំដែន Bryansk ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។
តុលាការស្រុក Basmanny នៃទីក្រុងមូស្គូកាលពីល្ងាចថ្ងៃអាទិត្យបានចោទប្រកាន់ជនល្មើសទាំងបួននាក់ពីបទភេរវកម្ម និងបានអនុម័តការឃុំខ្លួនបណ្តោះអាសន្នរបស់ពួកគេរហូតដល់ថ្ងៃទី 22 ខែឧសភា៕

Leave a Reply

Your email address will not be published. Required fields are marked *