ការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល មកលើភាគខាងត្បូង នៃប្រទេសលីបង់ បានសម្លាប់មនុស្ស16នាក់។
ខណៈក្រុមសកម្មប្រយុទ្ធ Hezbollah បាញ់រ៉ុក្កែតសម្លាប់បុរសអ៊ីស្រាអែលម្នាក់ កាលពីថ្ងៃពុធ។
ក្រុមតស៊ូលីបង់ Hezbollah បាននិយាយថា ខ្លួនថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះឧក្រិដ្ឋកម្មដ៏សាហាវនេះ ។
ដោយប្តេជ្ញាថា ការឈ្លានពាននេះនឹងមិនអាចលើកលែងបានឡើយ។
ទន្ទឹមនោះ សមាជិកសភាលីបង់ លោក Hassan Mrad បាននិយាយថា វាគឺជាការសម្លាប់រង្គាលថ្មីមួយដែលត្រូវបន្ថែមទៅក្នុងកំណត់ត្រានៃឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងហេតុការណ៍នេះ នៅមិនទាន់មានការរាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសបន្ថែមនៅឡើយ នោះទេ ខណប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត៕