Update៖ ករណីបាក់ស្ពាននៅអាមេរិក អាជ្ញាធររកឃើញ សាកសពមនុស្ស២នាក់!

ក្រុមអ្នកមុជទឹក បានរកឃើញសាកសពកម្មករសំណង់២នាក់ ដែលបានស្លាប់ នៅក្នុងការបាក់ស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក។

អាជ្ញាធរសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានរកឃើញសាកសពកម្មករ នៅក្នុងរថយន្តភីកអាប់ពណ៌ក្រហម។
ដែលត្រូវបានធ្លាក់ចូលទៅក្នុងមាត់ទន្លេ Patapsco មួយថ្ងៃមុននៅពេលដែលនាវាកុងតឺន័រ Dali ដែលមានទង់ជាតិសិង្ហបុរី បានបុកចូលស្ពាន Francis Scott Key ។

បុរស​ទាំង​ពីរ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា មាន​ឈ្មោះ Alejandro Hernandez Fuentes អាយុ ៣៥ឆ្នាំ មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ិកស៊ិក និង Dorlian Ronial Castillo Cabrera អាយុ២៦ ឆ្នាំ មាន​ដើម​កំណើត​ពី​ប្រទេស Guatemala។

ទោះជាយ៉ាងណា នៅមានមនុស្សចំនួនបួននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។
ខណៈដែលអាជ្ញាធរបានសន្មត់ថា ពួកគេត្រូវបានស្លាប់ហើយ។

ជុំវិញឧបទ្ទវហេតុនេះ អាជ្ញាធរកំពង់ផែរបស់ប្រទេសសិង្ហបុរី បាននិយាយថា កប៉ាល់នេះបានឆ្លងកាត់ការត្រួតពិនិត្យ នៅក្រៅប្រទេស និងមានវិញ្ញាបនបត្រត្រឹមត្រូវ។
ដែលគ្របដណ្តប់លើភាពសុចរិតនៃរចនាសម្ព័ន្ធ និងមុខងារឧបករណ៍របស់វានៅពេលមានការប៉ះទង្គិច៕

Leave a Reply

Your email address will not be published. Required fields are marked *