Update៖ លោក បៃដិន បើកភ្លើងខៀវ ឱ្យលក់យន្តហោះចម្បាំងចំនួន៥០គ្រឿង ទៅអ៊ីស្រាអែល!

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើការលក់យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿង ក្នុងតម្លៃជាង១៨ពាន់លានដុល្លារ ទៅឱ្យ អ៊ីស្រាអែល ។
បើទោះជាលោក បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានភាពរកាំរកូសនឹងគ្នាជុំវិញការស្លាប់របស់ជនស៊ីវិល នៅក្នុងសង្រ្គាម ហ្កាហ្សាក៏ដោយ..!។

ទីភ្នាក់ងារសារព័ត៌មាន Reuters  បានឱ្យដឹងថា ការលក់យន្ដហោះចម្បាំង F-15 ផលិតដោយ ក្រុមហ៊ុន Boeing ចំនួន២៥គ្រឿង ទៅឱ្យអ៊ីស្រាអែល ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ ចាប់តាំងពីសហរដ្ឋអាមេរិក ទទួលបានសំណើផ្លូវការកាលពីខែមករា ឆ្នាំ២០២៣។ ពោលគឺ មុនសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង ហើយផែនការលក់យន្ដហោះចម្បាំង F-15 ក៏ត្រូវបានបង្កើនចំនួនដល់៥០គ្រឿងផងដែរ។

គួរបញ្ជាក់ថា ប្រសិនបើមិនមានការជំទាស់ទេ ក្រសួងការបរទេសអាមេរិក នឹងបញ្ជូនសេចក្ដីជូនដំណឹងជាផ្លូវការទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវ ពិចារណាថាតើត្រូវអនុម័ត ការលក់យន្ដហោះចម្បាំង F-15 ឱ្យអ៊ីស្រាអែលដែរ ឬក៏យ៉ាងណា..!៕

Leave a Reply

Your email address will not be published. Required fields are marked *