អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ករណីឆេះក្លឹបរាត្រី នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី បណ្ដាលឱ្យអ្នកស្លាប់កើនដល់២៩នាក់ហើយ។
អភិបាលក្រុងអ៊ីស្តង់ប៊ុល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ជនរងគ្រោះបានបាត់បង់ជីវិត ក្នុងចំណោមកម្មករសំណង់នៅក្លឹបរាត្រី ដែលភ្លើងបានឆាបឆេះនៅជាន់ទី១ និងជាន់ទី២ នៃអគារ ១៦ជាន់ នៅក្នុងសង្កាត់ Besiktas នៃទីក្រុង។
យ៉ាងណាមិញ មូលហេតុជាក់លាក់នៃអគ្គិភ័យ នៅមិនទាន់ដឹងនៅឡើយ ។
ប៉ុន្តែសេចក្តីថ្លែងការណ៍ បាននិយាយថា វាកើតចេញពីការងារជួសជុល។
ក្រោយទទួលបានដំណឹងភ្លាម រថយន្តពន្លត់អគ្គីភ័យ ក្រុមគ្រូពេទ្យ និងនគរបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ។
ក្រុមពន្លត់អគ្គីភ័យ ដោយមានរថយន្តចំនួន៣១គ្រឿង និងបុគ្គលិកចំនួន ៨៦នាក់ បានពន្លត់អណ្តាតភ្លើងយ៉ាងឆាប់រហ័ស និងបានគ្រប់គ្រងស្ថានការណ៍បាន។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជួយសង្គ្រោះកំពុងបន្តនៅកន្លែងកើតហេតុ»៕