Update៖ រញ្ជួយដីនៅកោះតៃវ៉ាន់ អ្នកស្លាប់បានកើនដល់៧នាក់ និងរបួសជាង៧០០នាក់!

ចំនួនមនុស្សបាត់បង់ជីវិត ដោយសារ គ្រោះរញ្ជួយដីដ៏ខ្លាំងនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈអ្នករងរបួសចំនួន៧៣៦នាក់។
នេះបើតាមការចេញផ្សាយ ដោយព័ត៌មាន AFP នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

អ្នកស្លាប់ទាំងអស់ស្ថិត ក្នុងទីក្រុង Hualien ជាតំបន់ភ្នំនៅបណ្តោយឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់។
ដែលជាចំណុចរំញ័រកណ្តាល នៃ​គ្រោះរញ្ជួយដីមានកម្រិត៧.៤រ៉ិចទ័រ និងជម្រៅជាង៣០គីឡូម៉ែត្រ។

ហេតុការណ៍រញ្ជួយផែនដីនេះ បានបណ្តាលឱ្យអគារជាច្រើនខ្នងនៅ​តៃវ៉ាន់ដួលរលំ ហើយជំរុញឱ្យប្រទេសជប៉ុននិងហ្វីលីពីន ។
ដែលនៅក្បែរនោះ នាំគ្នាចេញការប្រកាសអាសន្នព្រមានពីរលកស៊ូណាមិផងដែរ មុនពេលពួកវា​ត្រូវបានដកចេញទៅវិញ។
បើតាមក្រុមមន្រ្តីតៃវ៉ាន់ វាគឺជាគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។

កាលពីខែកញ្ញា ឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សសរុបប្រហែល២,៤០០នាក់ ធ្វើឱ្យវាជាប់​ឈ្មោះជាព្រឹត្តិការណ៍ គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត នៅក្នុងប្រវត្តិសាស្រ្តកោះតៃវ៉ាន់៕

Leave a Reply

Your email address will not be published. Required fields are marked *