Update៖ អ៊ីរ៉ង់នឹងសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស!

អគ្គលេខាធិការ ក្រុមហេសបូឡាហ៍ លោក Hassan Nasrallah កាលពីថ្ងៃសុក្រ បាននិយាយថា៖ការវាយប្រហារ របស់អ៊ីស្រាអែល មកលើទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស គឺជៀសមិនរួច ពីការសងសឹកនោះឡើយ។

លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថា ក្នុងឱកាសនៃទិវា Quds អន្តរជាតិថា “ការវាយប្រហារនេះបង្កើតជាចំណុច របត់មួយចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមអ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃទី 7 ខែតុលាឆ្នាំ 2023” ។

លោកបានបន្ថែមថា “យើងអាចសន្និដ្ឋានបានពីពាក្យ របស់មេដឹកនាំកំពូល Ayatollah Khamenei ថាការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារនេះ គឺជៀសមិនរួច”។

នៅក្នុងបរិបទនេះ Nasrallah បានចង្អុលបង្ហាញថា “សត្រូវរបស់អ៊ីស្រាអែល បានចាប់ផ្តើមប្រុងប្រយ័ត្ន ។
ដោយខ្លាចការឆ្លើយតបរបស់អ៊ីរ៉ង់” ដោយបន្ថែមថា “ពេលវេលា ទីតាំង និងទំហំរបស់វា ស្ថិតនៅក្នុងដៃរបស់មេដឹកនាំអ៊ីរ៉ង់” ។

យ៉ាងហោចណាស់សមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាម របស់អ៊ីរ៉ង់ រួមទាំងឧត្តមសេនីយ៍ កំពូលពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ។

អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ថា​៖ ជាអ្នកវាយ​ប្រហារ​នេះ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ឆ្លើយ​តបវិញ។

យ៉ាងណាមិញ អ៊ីស្រាអែល មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ជា​ផ្លូវ​ការ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល អាជ្ញាធរនៅទីក្រុង Tel Aviv កំពុងពិចារណាបើកជម្រក ចំពេលមានការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងការសងសឹក។

កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានសម្រេចចិត្ត ហៅទាហានបម្រុងទៅកាន់កន្លែងការពារដែនអាកាសរបស់ខ្លួន ។
នៅក្នុងវិធានការមួយដែលត្រូវបានហៅដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនូវវិធានការប្រុងប្រយ័ត្ន មួយប្រឆាំងនឹងការវាយប្រហារសងសឹកដែលអាចកើតមានពីប្រទេសអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *