សម្តេចតេជោ ផ្ញើសារអរគុណឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៦.០៤.២០២៤។
បានផ្ញើសារថ្លែងអំណរគុណ ចំពោះឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន..!។
ដើម្បីជាការឆ្លើយតប ទៅនឹងឯកឧត្តម គីស៊ីដា ហ្វីមីអូ ដែលបានជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេច ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិ កាលទី៥។
-នៅក្នុងលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា«ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះពាក្យពេចន៍ អបអរសាទរ ដ៏កក់ក្តៅរបស់ ឯកឧត្តម ជូន រូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិ កាលទី៥។

កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ចំណងមិត្តភាពជាប្រពៃណីជិតស្និទ្ធ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ។
ដែលបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វិបុលភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។
ជាមួយគ្នានេះ ខ្ញុំ សូមសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ ប្រទេសយើងទាំងពីរ ជាពិសេសសភាជាន់ខ្ពស់របស់យើង ដែលត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ។
ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯក ឧត្តម រដ្ឋាភិបាល និងសភាជប៉ុន ។
ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងល្អរវាងស្ថាប័ន ជាតិរបស់យើង និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ និងកិច្ចសហប្រតិបត្តិ ការពហុភាគី ក៏ដូចជាពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រជាជាតិយើងទាំងពីរ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតអំពីខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *