អ៊ីរ៉ង់បានបាញ់ដ្រូន រាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ ទៅកាន់អ៊ីស្រាអែល កាលពីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់)។
ដែលនេះគឺជាការវាយប្រហារ លើកដំបូងលើទឹកដីអ៊ីស្រាអែល ដើម្បីជាការសងសឹក។
-នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយថា៖ កម្លាំងរបស់ខ្លួនបានបាញ់ដ្រូន និងមីស៊ីល នៅក្រោមប្រតិបត្តិការឈ្មោះ True Promise ឬការសន្យាពិត ជាផ្នែកមួយ នៃការដាក់ទោសប្រឆាំងនឹងបទឧក្រិដ្ឋប្រព្រឹត្តដោយអ៊ីស្រាអែល។
សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញប្រទេសអ៊ីស្រាអែល ។
បើតាមយោធាអ៊ីស្រាអែល អ៊ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន។
ភ្លាមៗមិនទាន់មានការបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះនោះទេ ខណៈសហរដ្ឋអាមេរិកបានអះអាងពីការបាញ់ទម្លាក់ដ្រូនមួយចំនួន។
ការវាយប្រហាររបស់អ៊ីរ៉ង់ នៅបេលនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៊ីស្រាអែល។
ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់។
បេសកកម្មអ៊ីរ៉ង់ប្រចាំ UN ថែមទាំងព្រមានទៀតថា អ៊ីរ៉ង់នឹងសងសឹកកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើ អ៊ីស្រាអែល បង្ករឿងជាថ្មី៕