សម្តេចតេជោ ផ្ញើសារជូនពរ សម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី!

(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។
-សម្តេចតេជោ បានថ្លែងថា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនា សប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ព្រមទាំង សូមជូនពរជ័យ សិរីមង្គលមហាប្រសើរគ្រប់យ៉ាងជូន សម្តេចចៅហ្វាវាំង និង លោកជំទាវ។

ខ្ញុំសូមវាយតម្លៃខ្ពស់បំផុត ចំពោះសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចចៅហ្វាវាំង ។
ដែលបានយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍រួមចំណែកក្នុងការកសាងសង្គមជាតិសំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារុងរឿង សម្បូរសប្បាយជាលំដាប់ ជាពិសេស សម្តេចចៅហ្វាវាំង បានបំពេញបេសកកម្មក្នុងការចូលរួមការពារសន្តិភាព ឯករាជ្យភាព បូរណភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទទួលបានការរីកចម្រើនឥតឈប់ឈរ ទន្ទឹមនឹងនេះ បានខិតខំមិនខ្លាចនឿយហត់ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យក្លាយជាអារ្យប្រទេស រុងរឿងថ្កើងថ្កាន។

ខ្ញុំសូមយកឱកាសដ៏សិរីមង្គលនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចចៅហ្វាវាំង និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយព្រះពុទ្ធពរដ៏ ប្រសើរ ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *