(ភ្នំពេញ)៖ ប្រភពច្បាស់ការណ៍បានឱ្យដឹងថា៖ បើពុំមានការប្រែប្រួលនោះទេ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្ទេរភារកិច្ចមកកាន់តំណែង ជាស្នងការនគរបាលខេត្តសៀមរាប..!។
ពិធីប្រកាសចូលកាន់តំណែងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។
ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ចំណែកលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ដោយឡែក៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះផងដែរ៕