សង្ក្រាន្ត២ថ្ងៃដំបូង នៅខេត្តបន្ទាយ មានជ័យ មានភ្ញៀវមកលេងកម្សាន្តចំនួន៣០ម៉ឺននាក់!

(បន្ទាយមានជ័យ)៖ រយៈពេល២ថ្ងៃដំបូង នៃសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី ទី១៣-១៤ខែមេសា ឆ្នាំ២០២៤។
មានភ្ញៀវទេសចរ មកលេងកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ក្នុងខេត្តបន្ទាយមានជ័យ។ ចំនួន៣០ម៉ឺននាក់,បរទេសជាង១.០០០នាក់ កើនជាងឆ្នាំចាស់១៦% បើប្រៀបធៀបនឹងឆ្នាំមុន។

លោក ឈឿម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីព្រលប់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ថា: ស្ថិតិភ្ញៀវទេសចរ ធ្វើដំណើរមកកម្សាន្ត នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤(ថ្ងៃទី២) សរុបមានចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិមានចំនួន១៩០.០៥២នាក់ ។
ក្នុងនោះភ្ញៀវបរទេសចំនួន៣៨៦នាក់ ដែលភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ី នៅតំបន់ប៉ោយប៉ែត។
លោកបន្តថា :បើស្រង់ទិន្នន័យអោយល្អិត អំពីចំនួនភ្ញៀវទៅកម្សាន្តនៅគោលដៅនីមួយៗ ។
ក្នុងនោះ៖ ១-សួនតេជោឈ្នះឈ្នះ (ទីតាំងរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត) ចំនួន៦៦.៤១៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៦នាក់ (ច្រើនជាងគេ)។
នៅស្រុកថ្មពួក ដូចជា ២-ប្រាសាទបន្ទាយឆ្មារ ចំនួន៦.៧៥៩នាក់ ។
៣-អាងជើងគ្រុស ចំនួន១.៣២១នាក់។
.៤-ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៤៣២នាក់ ។
៥-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១៨.៣២៤នាក់ ក្នុងនោះបរទេសចំនួន៣៨០ នាក់ ។
៦-អាងត្រពាំងថ្ម (ស្រុកភ្នំស្រុក)ចំនួន២.០៣០នាក់ ។៧-វត្តភ្នំតូច (ស្រុកមង្គលបូរី) ចំនួន៥.១៦៥នាក់ ។
៨-អូរខៃដន (ក្រុងប៉ោយប៉ែត)ចំនួន៨៥នាក់។
៩-ដុងអរញ្ញ (ក្រុងប៉ោយប៉ែត) ចំនួន១២០នាក់ ។
១០-សួនស្នេហ៍ជនបទ(ក្រុងសិរីសោភ័ណ) ចំនួន៣៦៨នាក់
និង១២-តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៨៧.៤២១នាក់ ។

សូមរំលឹកថា ស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នាឱកាសចូលឆ្នាំថ្មីឆ្នាំរោង ប្រពៃណីជាតិ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤(ថ្ងៃទី១) សរុបមានចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិមានចំនួន ១២៥.៧១៦នាក់ ភ្ញៀវបរទេសចំនួន៧៦៥នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ី នៅតំបន់ប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *