Update៖ ករណីចាក់សម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ មកពីជនដៃដល់ខឹងជនរងគ្រោះកុហក់រឿងមានប្ដីនិងកូន!

(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មដែលបានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ចូលទៅចាក់ស្រ្តីរងគ្រោះស្លាប់នៅក្នុងផ្ទះ ផ្តើមពីរឿង(ស្រលាញ់គ្នា ជនរងគ្រោះកុហក់ជនដៃដល់ថា៖ ខ្លួនពុំទាន់មានប្ដី និងពុំទាន់មានកូននោះទេ)។
លុះដឹងរឿង ជនដៃដល់ខឹងខ្លាំងរហូតតាមស៊ើប ឈានដល់ចូលចាក់សម្លាប់យ៉ាងព្រៃផ្សៃ..!។

ជនដៃដល់ឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។
ជននេះប្រើប្រាស់គ្រឿងញៀនផង។

ចំណែកស្រ្តីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។
នាងរងគ្រោះ និងប្ដី ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារផងដែរ។
-ចំណែកស្រ្តីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។
នាងរងគ្រោះ និងប្ដី ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុក។

ក្នុងនោះរឿងនេះ ជនដៃដល់បានសារភាពថា៖ ខ្លួននិងស្រ្តីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង២ឆ្នាំមកហើយ(តាមហ្វេសប៊ុក) ដោយខ្លួន មិនដឹងថាខាងស្រីមានប្តី និងកូននោះទេ។
ចំណែកស្រ្តីរងគ្រោះ ក៏មិនបានប្រាប់ឲ្យខ្លួនដឹងដែរ ហើយរយៈពេលទំនាក់ទំនងគ្នានេះ ។
ខ្លួនបានផ្ញើលុយពីប្រទេសថៃ មកឲ្យនាងជាបន្តបន្ទាប់ថែមទៀត (ព្រោះខ្លួនជាពលករធ្វើការនៅប្រទេសថៃ)។

ជនដៃដល់បានសារភាពទៀតថា មុនពេលធ្វើសកម្មភាពសម្លាប់នាងរងគ្រោះ ។
ខ្លួនបានដឹងថា នាងមានប្តី និងមានកូន ហើយលាក់បាំងរូបខ្លួនបោកប្រាស់ទំនុកចិត្តដែលខ្លួនខំស្រលាញ់។
ពេលនោះខ្លួនខឹងខ្លាំងណាស់ ក៏បានស៊ើប អំពីទីកន្លែងដែលស្រ្តីរងគ្រោះស្នាក់នៅ។
បន្ទាប់មកបានធ្វើដំណើរចាកចេញពីប្រទេសថៃ ហើយពេលចូលដល់ស្រុកខ្មែរ បានជួលរថយន្តតាក់ស៊ី១គ្រឿង ។
ជិៈទៅកាន់ផ្ទះស្រ្តីរងគ្រោះ រួចធ្វើសកម្មភាពសម្លាប់នាង និងសម្លាប់ខ្លួនឯងតាមក្រោយបែបនេះតែម្តងប៉ុន្តែមិនស្លាប់។

សាក្សី និយាយថា នៅមុនពេលកើតហេតុ គាត់កំពុងស្ថិតនៅក្នុងផ្ទះ ស្រាប់តែឮស្រ្តីរងគ្រោះស្រែកឲ្យជួយ។
ពេលនោះគាត់ក៏ចេញទៅមើល ស្រាប់តែឃើញជនដៃដល់ កំពុងធ្វើសកម្មភាពចាក់ទៅលើស្រ្តីរូបនោះ ចាក់យកៗមិនដកដៃឡើយ។
ឃើញបែបនេះ គាត់ក៏ស្រែកឆោឡោថាចោរៗ ហៅគេឯងជួយបង្កឲ្យមានការភ្ញាក់ផ្អើល ។
បន្ទាប់មកប្រជាពលរដ្ឋបានយកដំបង និងដុំថ្មគប់ទៅលើជនដៃដល់។
ប៉ុន្តែជនដៃដល់មិនព្រមឈប់ឡើយ គឺចាក់នាងរងគ្រោះរហូតដល់លែងកម្រើក ។
ទើបជនដៃដល់ដោះអាវខ្លួនឯងចេញ រួចបានយកកាំបិតដដែលនោះចាក់ពោះនិងអារ-ក ខ្លួនឯងដើម្បីបញ្ចប់ជីវិត បណ្ដាលឲ្យដួលដេកជិតស្រ្តីរងគ្រោះរងរបួសធ្ងន់..!។

យោងតាមរយៈកាមេរ៉ាសុវត្ថិភាព គឺនៅមុនពេលកើតហេតុជនសង្ស័យបានជិះរថយន្ដម៉ាក TOYOTA PRIUS ពណ៌ក្រហម១គ្រឿង ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ រួចបានចុះដើរសំដៅទៅរកជនរងគ្រោះ ដោយមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ។

ពេលនោះស្រ្តីរងគ្រោះកំពុងដាក់ខោអាវនៅក្នុងម៉ាស៊ីនបោកគក់ ហើយនាងបាននិយាយទៅកាន់ជនដៃដល់ថា មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត ពេលនោះជនដៃដល់ក៏បានផ្លោះរបងចូលទៅរួចទាញយកកូនកាំបិត ។
ចេញពីក្នុងថង់ពណ៌ខ្មៅនោះចាក់នាងជាច្រើនកាំបិត និងអារ-ក នាងរហូតដល់ស្លាប់នៅនឹងកន្លែង។

ក្រោយមកទើបជនដៃដល់ ដោះអាវចេញរួចយកកាំបិតចាក់ពោះ និងអារ-ក ខ្លួនឯង។
បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបាននគរបាលបញ្ជូនទៅសង្រ្គោះបន្ទាន់៕

Leave a Reply

Your email address will not be published. Required fields are marked *