ប្រភពក្នុងស្រុក បាននិយាយកាលពីថ្ងៃសុក្រថា៖ យ៉ាងហោចណាស់សមាជិក 10នាក់នៃកងកម្លាំងរបប Bashar al-Assad ត្រូវបានសម្លាប់ ។
បន្ទាប់ពីក្រុមភេរវករ Daesh/ISIS បានកំណត់គោលដៅលើ រថយន្តរបស់ពួកគេ នៅក្នុងទីក្រុងHoms របស់ប្រទេសស៊ីរី។
ក្រុមភេរវករ Daesh/ISIS បានស្ទាក់ចាប់រថយន្ត នៅលើផ្លូវតភ្ជាប់ភូមិ Al-Sukhnah និង Al-Taybah នៅជនបទភាគខាងកើតនៃ Homs នៅពេលយប់។
ទោះជាយ៉ាងណា របបលោកអាសាដ មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ទាក់ទង នឹងការវាយប្រហារនេះ នៅឡើយទេ។
នៅក្នុងខែមករា ភេរវករ Daesh/ISIS បានវាយប្រហារកងកម្លាំងរបបនៅក្នុងខេត្ត Deir ez-Zor និង Homs ហើយបានសម្លាប់ធាតុរបបជាច្រើន ។
ក្រុម Daesh/ISIS ដែលបានបាត់បង់ឥទ្ធិពលរបស់ខ្លួនភាគច្រើននៅក្នុងប្រទេសស៊ីរី ។
កំពុងព្យាយាមរក្សាអត្ថិភាពរបស់ខ្លួននៅក្នុងតំបន់វាលខ្សាច់ Badiye ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Homs, Daraa, As Suwayda និង Deir ez-Zor ។
ក្រុមភេរវករនេះ ម្តងម្កាលបានធ្វើឱ្យមានការខាតបង់ទៅលើរបបអាសាដ និងអ្នកគាំទ្ររបស់ខ្លួន តាមរយៈយុទ្ធសាស្ត្រវាយ និងរត់៕