កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានចាប់និងឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន 30នាក់បន្ថែមទៀតនៅតំបន់ West Bank ដែលកាន់កាប់។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញ ដោយអាជ្ញាធរកិច្ចការអ្នកទោស និងអតីតអ្នកទោស និងសមាគមអ្នកទោសប៉ាឡេស្ទីន។
បានអះអាងថា៖ ការចាប់ខ្លួនថ្មីនេះបាននាំឱ្យចំនួនសរុបនៃជនជាតិប៉ាឡេស្ទីនឃាត់ខ្លួន ដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 7 ខែតុលា ដល់ 8,340នាក់។
ការចាប់ខ្លួនចុងក្រោយបំផុត បានធ្វើឡើងភាគច្រើននៅក្នុងជំរុំ Nur Shams ក្នុងទីក្រុង Tulkarm ដែលជាកម្មវត្ថុ នៃប្រតិបត្តិការយោធាអ៊ីស្រាអែលចាប់តាំងពីថ្ងៃព្រហស្បតិ៍។
នៅព្រឹកថ្ងៃសៅរ៍ Mu’ayyad Shaa’ban ដែលជាប្រធានគណៈកម្មាការអាណានិគម និងជញ្ជាំងតស៊ូ និងជាអ្នកស្រុកនៃជំរុំ Nur Shams បានប្រាប់ Anadolu ថាអ៊ីស្រាអែលកំពុងប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅក្នុងជំរំ។
ស្របទៅនឹងសង្រ្គាម ដែលកំពុងបន្តរបស់ខ្លួននៅលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី 7 ខែតុលា កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ និងការចាប់ខ្លួននៅតំបន់ West Bank រួមទាំងទីក្រុង Jerusalem ដែលបានកាន់កាប់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៤៦៩ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
សង្គ្រាមបំផ្លិចបំផ្លាញនៅហ្គាហ្សាបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង 34,000 នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី រួមជាមួយនឹងការបំផ្លិចបំផ្លាញដ៏ធំ និងគ្រោះទុរ្ភិក្សដែលបានឆក់យកអាយុជីវិតកុមារ និងមនុស្សចាស់ នេះបើយោងតាមទិន្នន័យរបស់ប៉ាឡេស្ទីន និងអន្តរជាតិ។
អ៊ីស្រាអែលនៅតែបន្តសង្គ្រាមនេះ បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ទីក្រុង Tel Aviv ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ៕